គម្រោងស្រាវជ្រាវខ្នាតតូច
ឈ្មោះសិក្ខាកាម៖…………………………………………………
- បញ្ហាស្រាវជ្រាវ និង ទម្រង់ស្រាវជ្រាវដែលត្រូវធ្វើ (10 ពិន្ទុ)
- បញ្ហាស្រាវជ្រាវ៖ គរុនិស្សិតមិនសូវមានភាពជឿជាក់លើសមត្ថភាពបង្រៀនរបស់ខ្លួន
- ទម្រង់ស្រាវជ្រាវ៖ ការស្រាវជ្រាវទំនាក់ទំនងអថេរ
- គោលបំណងស្រាវជ្រាវ (10 ពិន្ទុ)
- ការស្រាវជ្រាវនេះមានគោលបំណងពិនិត្យមើលឥទ្ធិពលនៃការផ្ដល់សេរីភាពក្នុងការរៀន និង ការផ្ដល់ព័ត៌មានត្រឡប់ពីគ្រូឧទ្ទេសទៅលើភាពជឿជាក់លើសមត្ថភាពបង្រៀនរបស់គរុនិស្សិត។
- សំណួរស្រាវជ្រាវ (10 ពិន្ទុ)
- តើការផ្ដល់សេរីភាពក្នុងការរៀន ការផ្ដល់ព័ត៌មានត្រឡប់ និង ភាពជឿជាក់លើសមត្ថភាពបង្រៀនមានទំនាក់ទំនងនិងគ្នាយ៉ាងដូចម្ដេច៊
- តើការផ្ដល់សេរីភាពក្នុងការរៀននិងការផ្ដល់ព័ត៌មានត្រឡប់មានឥទ្ធិពលយ៉ាងដូចម្ដេចទៅលើភាពជឿជាក់លើសមត្ថភាពបង្រៀន?
- ចំនួនសំណាក និង វិធីជ្រើសរើសសំណាក (05 ពិន្ទុ)
- ចំនួនសំណាក៖ អ្នកស្រាវជ្រាវនឹងជ្រើសរើសគរុនិស្សិតចំនួន 480នាក់ (កំណត់តាមចំនួនល្បះក្នុងអថេរទាំងអស់)។
- វិធីសាស្ត្រជ្រើសរើសសំណាក៖ ទំហំសំណាកនេះនឹងត្រូវជ្រើសរើសតាមបែបចៃដន្យ។
- ការសាងឧបករណ៍ប្រមូលទិន្នន័យ (10 ពិន្ទុ)
- អ្នកស្រាវជ្រាវនឹងកែសម្រួលល្បះតាមអថេរនីមួយៗដែលមានក្នុងកិច្ចការស្រាវជ្រាវមុនៗ។
- អថេរដែលត្រូវសិក្សា៖
- ការផ្ដល់សេរីភាពក្នុងការរៀន (Autonomy Support)៖ មាន 06ល្បះ
- ការផ្ដល់ព័ត៌មានត្រឡប់ (Teacher Feedback)៖ មាន 06ល្បះ
- ភាពជឿជាក់លើសមត្ថភាពបង្រៀន (Teaching Self-Efficacy)៖ មាន 03អថេរ
- Efficacy for Instructional Strategies: មាន 06ល្បះ
- Efficacy for Classroom Management: មាន 06ល្បះ
- Efficacy for Student Engagement: មាន 06ល្បះ
- វិធីវិភាគទិន្នន័យ (05 ពិន្ទុ)
- ទិន្នន័យដែលប្រមូលបាននឹងត្រូវវិភាគដោយប្រើស្ថិតិសន្និដ្ឋាន (ការវិភាគសម្ព័ន្ធភាពនិងការវិភាគព្យាករណ៍)។
- កម្មវិធីវិភាគ៖ SPSS